26/07/2021
…………………………
លោក ក្រូច បូរីសីហា អភិបាលរងស្រុក បានដឹកនាំកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ ចុះត្រួតពិនិត្យ និងអញ្ជើញប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មស អោយទៅធ្វើតេស្តរកមេរោគកូវីដ-19 នៅក្នុងវត្តថ្មស។
ជាមួយគ្នានេះ ក្រុមការងារស្រក ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរក្សាសុខភាពអោយបានល្អ និងជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម"៖
- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
ប្រភព:រដ្ឋបាលស្រុកបូទុមសារ
ថ្ងៃចន្ទ ២ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១
July 26, 2021