នៅថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២១ ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដើម្បីប្រគល់ថវិការាជរដ្ឋាភិបាលជូនដល់ក្រុមគ្រួសារសពដែលស្លាប់ដោយជំងឺកូវីដ-១៩ លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុក បានអនុញ្ញាតជូនលោក ហុងប្រុស អភិបាលរងស្រុក ប្រគល់ថវិការបស់រាជរដ្ឋាភិបាល ចំនួន ៥.០០០.០០០រៀល ជូនក្រុមគ្រួសារសពឈ្មោះ សឹម ចាន់នី ដែលទទួលមរណភាពដោយជំងឺកូវីដ-១៩។
ប្រភព: ឡូ រដ្ឋា