ថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ នាទីព្រឹក លោកស្រី គង់ វាសនា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារ ប្រចាំខែកក្កដា ឆ្នាំ២០២១ និងអ្នកចូលរួមសរុប ១២នាក់ ស្រី ៦នាក់ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។