នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលឃុំជីខលើ ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះអនុវត្តនូវសេចក្ដីសម្រេចលេខ ០៩៦/២១ ស.ស.រ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ល្បាតក្នុងមូលដ្ឋានឃុំ ហាមមិនឲ្យមានការជួបជុំគ្នា និងបំរាមគោចរដោយគ្មានការចាំបាច់ នៅចន្លោះម៉ោង ៩:០០ នាទីយប់ ដល់ម៉ោង ៤:០០ នាទីទៀបភ្លឺ។
ប្រភព: ឡូ រដ្ឋា