២២/កក្កដា/២០២១
=====================
តាមការចាត់តាំងរបស់លោក អភិបាល នៃគណៈអភិបាលស្រុក បានចាត់ លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលរងស្រុក ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅគេហដ្ឋាន និងបាននាំយកគ្រឿងឧបភោគបរិភោគ ដូចជា អង្ករ ២៥គីឡូក្រាម ត្រីខ១ឡូ មី ១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ អំបិល ១គីឡូ ប៊ីចេង ១គីឡូ ស្ករស ១គីឡូ ។
ឆ្លៀតក្នងនាឱកាសនោះ លោកស្រី អភិបាលរង និងក្រុមការងារស្រុក បានពាំនាំប្រសាសន៍ របស់លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាល ដែលផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័ក និងសូមតាមដានសុខភាពខ្លួនឯង រក្សាអនាម័យ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ដើម្បីចៀសផុតពីជំងឺកាចសាហាវមួយនេះ។
ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម"៖
- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===========================
ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១
July 22, 2021