/ / /

លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋចំនួន០២គ្រួសារ ដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅគេហដ្ឋាន និងបាននាំយកគ្រឿងឧបភោគបរិភោគ

២២/កក្កដា/២០២១

តាមការចាត់តាំងរបស់លោកអភិបាលបានចាត់ លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋចំនួន០២គ្រួសារ ដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅគេហដ្ឋាន និងបាននាំយកគ្រឿងឧបភោគបរិភោគ ដូចជា អង្ករ ២៥គីឡូក្រាម ត្រីខ១ឡូ មី ១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ អំបិល ១គីឡូ ប៊ីចេង ១គីឡូ ស្ករស ១គីឡូ ។

ឆ្លៀតក្នងនាឱកាសនោះ លោក លោកស្រីអភិបាលរង និងក្រុមការងារស្រុក បានពាំនាំប្រសាសន៍ របស់លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាល ដែលផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័ក និងសូមតាមដានសុខភាពឱ្យបានល្អ រក្សាអនាម័យ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ដើម្បីចៀសផុតពីជំងឺកាចសាហាវមួយនេះ។

ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
” ៣កុំ ៣ការពារ ២ចូលរួម”៖

  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១
July 22, 2021

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/03/2026

    សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បន្តចុះផ្សព្វផ្សាយប្រវត្តិចលនា បដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដល់សិស្សានុសិស្សនៅវិទ្យាល័យឬស្សីជ្រុំ

  • ហេង គីមឆន/
    25/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

  • ហេង គីមឆន/
    25/03/2026

    កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង

  • ហេង គីមឆន/
    25/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រីមាសទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ស្តីពីវឌ្ឍនភាពការងារសម្រេចបានត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/03/2026

    លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌលសីមា និងលោក វុធ វេនដា អនុ ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស បានចូលរួម ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Online)

  • ហេង គីមឆន/
    25/03/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងលោកស្រី ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន បានរៀបចំគ្រឿងដង្វាយ និងនិមន្តព្រះសង្ឃដើម្បីធ្វើកិច្ចនមស្ការអញ្ជើញលោកមេទ័ពមុខប្រាំបី មកតម្កល់នៅទីអាសនៈថ្មី ដើម្បូសូមសេចក្តីសុខ សេចក្តីចម្រើន និងឈ្នះអស់មាសត្រូវផងទាំងឡាយ គ្រប់ទិសទី ជូនដល់យោធិនទាំងអស់ចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង