ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត រួមជាមួយនិងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញត្រួតពិនិត្យការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កំរិតស្រាល នៅមជ្ឈមណ្ឌល ស៊ូន នឹង។
យោងតាមរាបាយការណ៍របស់លោក ស្រេង ហុង អភិបាលរងខេត្ត និងជាប្រធានក្នុងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលក្រុងខេមរភូមិន្ទ បានដោយដឹងថា ការងាររៀបចំមណ្ឌលនេះសម្រេចបាន៩៨%ហើយ យើងនឹងបញ្ចប់ការរៀបចំនេះក្នុងរយៈពេល៣ថ្ងៃទៀតប៉ុណ្ណោះ គឺនៅកែសម្រួលបន្តិចបន្តួច និងរៀបចំអនាម័យតែប៉ុណ្ណោះ។ សូមជម្រាបថា ការរៀបចំំមណ្ឌលនេះដោយមានកិច្ចសហការ រវាង មូលនីធិឆ្មាបាត់ និងរដ្ឋបាលខេត្តកោះកុង ដោយមូលនីធីឆ្មាបាត់ ជាអ្នកឧបត្ថម្ភគ្រែ និងសម្ភារសម្រាប់អ្នកជំងឺ ដូចជាពូក ភួយ ខ្នើយ…ជាដើម។ល។ ចំណែកឯរដ្ឋបាលខេត្ត បានបញ្ជូនកម្លាំង និងអ្នកបច្ចេកទេស ក្នុងការរៀបចំឱ្យបានសមរម្យ ដូចជារៀបចំប្រព័ន្ធទឹក អគ្គិសនី និងបង្គន់អនាម័យជាដើម។ បើតាមការឯកភាពរបស់ថ្នាក់ដឹកនាំ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនេះ នឹងធ្វើការប្រគល់ទទួល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ លោកជំទាវ តៅ តឿន ទៀបាញ់ ប្រធានមូលនីធិឆ្មាបាត់ និងប្រគល់ជូនលោកជំទាវ មិថុនា ភូថង ក្នុងនាមរដ្ឋបាលខេត្តកោះកុង៕