ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលមកក្នុងសហគមន៍បន្តទៀត លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានសហការជាមួយប៉ុស្តិ៍សុខភាពឃុំ បានធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ លើប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១៥៤ នាក់ ស្រី ៨៥នាក់ នៅប៉ុស្តិ៍សុខភាពឃុំ ។ ក្រោយពីបានធ្វើតេស្តរួច ជាលទ្ធផល ពុំមានអ្នកវិជ្ជមានទាំងអស់គ្នា។
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់