ស្រុកកោះកុង: រដ្ឋបាលឃុំត្រពាំងរូង ថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោក ខឹម ភុនសុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំក្រុមការងារឃុំ រួមមាន: លោកមេភូមិ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ និងកម្លាំងប្រជាការពារ ចុះសួរសុខទុក្ខ និងពិនិត្យវាស់កម្តៅប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន ០៧នាក់ ស្រី ០៥នាក់ និងបន្តតាមដានប្រជាពលរដ្ឋចេញ-ចូល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលមកក្នុងសហគមន៍បន្តទៀត។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង