លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ សោកស្តាយ អាឡោះអាល័យ ជាមួយក្រុមគ្រួសារសាច់ញាតិទាំងអស់ ចំពោះមរណភាព ឯកឧត្តម វណ្ណ សាលី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដោយរោគាពាធ។
មរណភាពរបស់ ឯកឧត្ដម វណ្ណ សាលី គឺជាការបាត់បង់ស្វាមី បីតា និងជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងជាការបាត់បង់នូវឥស្សរជនមួយរូប ដែលធ្លាប់បានចូលរួមចំណែកក្នុងការអភិវឌ្ឍលើកិច្ចការងារជាច្រើននៅថ្នាក់ក្រោមជាតិ ដោយគ្មានថ្ងៃនឹងវិលត្រឡប់មកជារៀងរហូត។
នាងខ្ញុំ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តម វណ្ណ សាលី បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។