១៥/កក្កដា/២០២១
=====================
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រី អភិបាលរង បានដឹកនាំក្រុមការងារស្រុក បានសហការជាមណ្ឌលសុខភាព និងអាជ្ញាធរឃុំ បានអញ្ជើញចុះសួរសុខទុក្ខ អ្នកជំងឺ ដែលកំពុងសំរាកព្យាបាល នៅមណ្ឌលព្យាបាលកម្រិតស្រាលនិងមធ្យម នៅវិទ្យាល័យបុទុមសាគរ និងបាននាំយកទឹកដោះគោឆៅជូន ១ នាក់ ១យួរផងដែរ ។
ឆ្លៀតក្នងនាឱកាសនោះ លោកអភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ និងក្រុមការងារស្រុក បានពាំនាំប្រសាសន៍ របស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដែលផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល និងសូមកុំអោយមានការព្រួយបារម្ភ ព្រោះថ្នាក់ដឹកនាំមិនទុកបងប្អូន ប្រជាពលរដ្ឋចោលនោះទេ និងសូមលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ត្រូវខិតខំតស៊ូអោយឆាប់ជាសះស្បើយ។
ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម"៖
- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
======================
ថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១
July 15, 2021