រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី ប្រ​ធានមន្ទីរបរិស្ថានខេត្តកោះកុង ចូលរួមកិច្ច​ប្រ​ជុំអនឡាញ ស្តីពីការធ្វើចំណាត់ថ្នាក់សុវត្ថិភាពបរិស្ថាន និង​សង្គម សម្រាប់សកម្មភាព​របស់​គម្រោងនិរន្តភាពតំបន់ទេសភាព និង​ទេសចរណ៍ធម្មជាតិកម្ពុជា”

ថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២១ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១២:០០ លោក​ ហ៊ុន ម៉ារ៉ាឌី ប្រ​ធានមន្ទីរបរិស្ថានខេត្ត​កោះកុង ដឹកនាំមន្រ្តីការិយាល័យជំនាញចូល​រួម​វគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើចំណាត់ថ្នាក់សុវត្ថិភាពបរិស្ថាន និង​សង្គម សម្រាប់សកម្មភាព​របស់​គម្រោងនិរន្តភាពតំបន់ទេសភាព និង​ទេសចរណ៍ធម្មជាតិកម្ពុជា ” តាម​ប្រ​ព័ន្ធបញ្ជូនរូបភាព​ និង​សម្លេង ដោយប្រើប្រាស់កម្មវិធី Zoom ដែល​ដឹកនាំកិច្ច​ប្រ​ជុំ​ដោយ​លោក ឃិន ម៉េងឃៀង ប្រ​ធាន​នាយកដ្ឋាន និង​ជាប្រ​ធាន​គ្រប់​គ្រង ដែល​មាន​អ្នកចូល​រួម​មក​ពី​មន្ទីរបរិស្ថាន​ខេត្ត​ចំនួនប្រាំ​ពីរ​ខេត្ត​រួម​មាន ខេត្ត​កោះកុង, កំពង់ស្ពឺ, ពោធិសាត់, កំពង់ឆ្នាំង, បាត់ដំបង, កំពង់ធំ, និងខេត្ត​សៀមរាប ព្រម​ទាំងថ្នាក់ដឹកនាំក្រសួងបរិស្ថានផង​ដែរ៕

អត្ថបទទាក់ទង