១៤/កក្កដា/២០២១
=======================
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងលោក សាង ស៉ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក និងសហកាជាមួយក្រុមគ្រូពេទ្យយោធភូមិភាគ៣ យុវជនសសយកស្រុក បានចូលរួមត្រួតពិនិត្យ និងសម្របសម្រួលដល់ប្រជាពលរដ្ឋ ដែលទទួលបានការចាក់វ៉ាក់សាំង Covid19 ដូសទី២ ពីរាជរដ្ឋាភិបាលកម្ពុជា នៅឃុំអណ្តូងទឹក(សាលាបឋមសិក្សាអណ្តូងទឹក) ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
=======================
ថ្ងៃពុធ ៥ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១
July 14, 2021