/ / /

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំអនុគណ:កម្មការគ្រប់គ្រង និងចាត់ចែងសាកសពកូវីដ-១៩ ខេត្ត

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណ:កម្មការគ្រប់គ្រង និងចាត់ចែងសាកសពកូវីដ-១៩ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ សមាជិក សមាជិកា ដើម្បីពិភាក្សាលើរបៀបវារ: ដូចខាងក្រោម ÷

១.តម្រូវការ នៃការបូជាសព រួមមាន÷
-ការសាងសង់ឈាបនដ្ឋាន
-ការរៀបចំទីបញ្ចុះសពសាសនិកឥស្លាម
-ការរៀបចំធ្វើមឈូស និងកោដ្ឋ
២.បញ្ហាផ្សេងៗ
-ការផ្សព្វផ្សាយលិខិតណែនាំសុខាភិបាលពាក់ព័ន្ធ
-ការពិភាក្សាការរៀបចំក្តារមឈូសជាមួយមន្ទីរបរិស្ថានខេត្ត

ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សាយ៉ាងផុលផុស ដោយទទួលបាននូវធាតុចូលពាក់ព័ន្ធ ក្នុងដំណើរការអនុវត្តតួនាទីភារកិច្ចរបស់អនុគណ:កម្មការនេះ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យអាជ្ញាធរស្រុក សមត្ថកិច្ចពាក់ព័ន្ធ សមាជិក សមាជិកា បន្តពង្រឹងការអនុវត្តតួនាទីភារកិច្ច ដែលមានចែងក្នុងដីកា ស្តីពីការបង្កើតគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្តកោះកុង ឲ្យមានប្រសិទ្ធភាព និងឈរលើស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/08/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

  • ហេង គីមឆន/
    24/08/2026

    លោកឧត្ដមសេនីយ៍ត្រី​ ស៊ុន​ ឃៀម ស្នងការ​រង​ ផែនការ​ងារ​សេនាធិការ​​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ ស្នងការ ដឹកនាំកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកគិរីសាគរ/
    24/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង លោកអនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងស្រែអំបិល រួមជាមួយមន្ត្រីទទួលបន្ទុកការងារបុគ្គលិក មន្ទីរសុខាភិបាល ១រូប បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីលើកិច្ចព្រមព្រៀងការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ) និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។

  • រដ្ឋបាលស្រុកគិរីសាគរ/
    24/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចាត់តាំង មេភូមិទាំងបី សហការជាមួយតំណាងក្រុមហ៊ុនសិប្បកម្មផលិតម្សៅរុក្ខជាតិ និងសរីរាង្គ មរកតពេជ្រ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/08/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ចូលរួមពិធី​គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី