ថ្ងៃច័ន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២១
លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយក្រុមការងារមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងផែនការ (វិទ្យាស្ថានជាតិស្ថិតិ) បានចូលរួមរៀបចំអង្កេតកសិកម្មកម្ពុជាប្រចាំឆ្នាំ២០២១ និងស្រង់ទិន្នន័យបច្ចុប្បន្នភាពបញ្ជីសហគ្រាសកសិកម្មខ្នាតធំ នៅតាមបណ្ដាក្រុង ស្រុក ទូទាំងខេត្តកោះកុង នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង