/ / /

លោក សុខ ភិរម្យ​ អភិបាលរងស្រុកកោះកុង បានដឹកនាំក្រុមការងារថ្នាក់ស្រុកចុះរៀបចំទីតាំងសម្របសម្រួល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋនៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃសៅរ៍ ១ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញ និងចាត់តាំងរបស់លោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាល​ស្រុកកោះកុង​ បានដឹកនាំក្រុមការងារថ្នាក់ស្រុកចុះសម្របសម្រួល ការចាក់វ៉ាក់សាំងការពារជងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋនៅឃុំកោះកាពិ ស្រុកកោះកុង ដែលមានចំនួន ០២ទីតាំង ដែលទីតាំងទី១ នៅភូមិកោះស្រឡៅ និងទីតាំងទី២ នៅវត្តកោះកាពិ ក្នុងភូមិ២ សម្រាប់ប្រជាពលរដ្ឋរស់នៅភូមិ១(ឡាំដាំ) និងភូមិ២(កោះកាពិ) ក្នុងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង​។​

ក្នុងឱកាសនោះផងដែរ លោក អភិបាល​រង ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ នៃនាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិ ដែលបានប្រតិបត្តិការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសុជីវធម៌ល្អប្រពៃជាមួយប្រជាពលរដ្ឋ ព្រមទាំងទឹកចិត្តសោមនស្សរីករាយ សហការគ្នាបានយ៉ាងល្អ និងអរគុណកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមតាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់ការងារប្រកបដោយទឹកចិត្តរីករាយនិងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ព្រមទាំងសូមអរគុណប្រជាពលរដ្ឋទូទាំងឃុំកោះកាពិ ដែលបានមកទទួលការចាក់វ៉ាក់សាំងតាមទីតាំងដែលបានកំណត់ ដោយរក្សាបាននូវសេចក្ដីថ្លៃថ្នូរ មានសុជីវធម៌ មានសណ្ដាប់ធ្នាប់រៀបរយល្អ តាមការណែនាំរបស់ក្រុមការងារ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    18/03/2026

    លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោស្នងការ អញ្ជើញ​ជួបធ្វើការសំណេះសំណាល និងប្រគល់សិក្ខាកាមក្របខណ្ឌថ្មី ឱ្យទៅបម្រើការងារ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ បន្ទាប់ពីបានហ្វឹកហាត់ផ្ទៃក្នុង​ អស់រយៈពេល ៤៥ ថ្ងៃរួចមក

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារត្រៀមលក្ខណ: ក្នុងការចុះអនុវត្តសកម្មភាពពាក់ព័ន្ធនឹងអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងការពិនិត្យលើការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំរបស់ជនបរទេស

  • ហេង គីមឆន/
    18/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមកិច្ចប្រជុំពិភាក្សាពីការរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩

  • ហេង គីមឆន/
    18/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានចុះបើកប្រអប់សំបុត្រនៅស្រុកបុទុមសាគរ និងស្រុកស្រែអំបិល ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ១២ប្រអប់ ជាលទ្ធផល មិនទទួលបានលិខិត

  • ហេង គីមឆន/
    18/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសូមធ្វើបណ្ណទុតិយតា ឬតតិយតា ចំនួន ០១បណ្ណ ដែលមានលេខ 09040103-0297 របស់ឈ្មោះ សី មួយលាង ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    17/03/2026

    លោក កុល សុជាតិ ប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស និងលោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល បានដឹកនាំមន្រ្តីការិយាល័យជំនាញ «ចុះត្រួតពិនិត្យបញ្ជីវត្តមាន និងការប្រើប្រាស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង» នៅមណ្ឌលសុខភាពឬស្សីជ្រុំ មណ្ឌលសុខភាពជីផាត និងមណ្ឌលសុខភាព យន្ដ មីន ជ្រោយស្វាយ នៃស្រុកថ្មបាំង និងស្រុកស្រែអំបិល