នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណខេត្តកោះកុង រួមនិង លោក គង់ ឆាំ មេភូមិបាក់អង្រុត និងភរិយា ព្រមទាំងក្រុមគ្រួសារ ចូលរួមឧបត្ថម្ភមី២កេស ទឹកក្រូច២កេស ខារ៉ាបាវ២កេស ទឹកបរិសុទ្ធវីតាល់២កេស ម៉ាស២ប្រអប់ និងថវិកា ១.១០០.០០០រៀល ដើម្បីគាំទ្រសកម្មភាពផ្សេងៗ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ និងលោក គង់ ឆាំ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព: ឡូ រដ្ឋា







