លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាស្ត្រី និងយុវជន ស្តីពី "ការចូលរួមរបស់ស្ត្រី យុវជនក្នុងការធ្វើសេចក្តីសម្រេចចិត្ត" តាមរយៈ Zoom ដែលរៀបចំដោយ អង្គការតម្លាភាពកម្ពុជា។
វេទិកាស្ត្រី និងយុវជន ស្តីពី «ការចូលរួមរបស់ស្ត្រី និងយុវជន ក្នុងដំណើរការនៃការធ្វើសេចក្ដីសម្រេចចិត្ត- គឺ ជាកម្មវិធីមួយរបស់អង្គការតម្លាភាពកម្ពុជា ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID មូលនិធិពីសហភាព អឺរ៉ុប E និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត SIDA ។ វេទិកានេះមានគោលបំណងលើកកម្ពស់ ចំណេះដឹងរបស់ស្ត្រី និងយុវជន អំពីសមភាពយេនឌ័រ សារៈសំខាន់ និងការជម្រុញឲ្យមានការចូលរួមរបស់ស្ត្រី និង យុវជនក្នុងការធ្វើសេចក្ដីសម្រេចចិត្តក្នុងដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ។
ស្ត្រី និង យុវជនសរុបចំនួន ១០០ នាក់(ស្ត្រី ៦០នាក់ និងបុរស ៤០នាក់) ដែលជានិស្សិត/បុគ្គលិក ពីបណ្ត ស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល ក្នុងស្រុកមួយចំនួននៃខេត្តគោលដៅខាងលើ ត្រូវបានអញ្ជើញចូលរួមក្នុង វេទិកាក្នុងឆ្នាំ២០២១នេះ ។ វេទិកានេះគឺជាវេទិកាសាធារណៈតាមប្រព័ន្ធអនឡាញ Zoom ដែលអង្គការតម្លាភាពកម្ពុជា នឹងផ្សព្វផ្សាយព័ត៌មានទាំងនេះ ដល់បណ្តាញយុវជនដែលខ្លួនមាននៅតាមបណ្តាខេត្តគោលដៅ ខេត្តផ្សេងៗ និងក្នុង រាជធានីភ្នំពេញ ។ ស្ត្រី និង យុវជនទាំង ១០០នាក់ នឹងទទួលបានចំណេះដឹង ជួប និងមានឱកាសជជែកពិភាក្សាជាមួយ វាគ្មិនជំនាញលើប្រធានបទផ្សេងៗដែលត្រូវបានរៀបចំឡើងដើម្បីអប់រំ ជម្រុញការចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងការកសាងសមត្ថភាពរបស់ពួកគេ៕