ឮលោក សុខ សុទ្ធី អភិបាលរងខេត្ត ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យរកទីតាំងសម្រាប់សាងសងមណ្ឌលព្យាបាលកម្រិតស្រាល និងចត្តាឡីស័ក ក្នុងភូមិសាស្ត្រខេត្តកោះកុង។ កិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់ៗចំនួនពីរគឺ៖
១. ទីតាំងសម្រាប់សង់ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតធ្ងន់
២. ទីតាំងសម្រាប់សាងសង់ជាមណ្ឌលព្យាបាលកម្រិតស្រាល និងចត្តាឡីស័ក។