រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំសហការីអនុសាខាស្រុក សហការជាមួយ​អាជ្ញាធរ​ឃុំថ្មស ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក​អំណោយ​សប្បុរសធម៌​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក ប្រគល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើ​ចត្តាឡីស័ក​នៅតាមខ្នងផ្ទះ ចំនួន ៦២ខ្នងផ្ទះ នៅក្នុងភូមិថ្មស

០៤/កក្កដា /២០២១ វេលាម៉ោង ៨:០០នាទីព្រឹក

==========================

លោក ហាក់ ឡេង  អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំសហការីអនុសាខាស្រុក សហការជាមួយ​អាជ្ញាធរ​ឃុំថ្មស ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក​អំណោយ​សប្បុរសធម៌​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក ប្រគល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើ​ចត្តាឡីស័ក​នៅតាមខ្នងផ្ទះចំនួន  ៦២ខ្នងផ្ទះ នៅក្នុងភូមិថ្មស និងភូមិស្រែថ្មី  ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ក្នុងឱកាសនោះ លោក ហាក់ ឡេង អភិបាល ស្រុកបូទុមសាគរ និងក្រុមការងារឃុំ បានពាំនាំប្រសាសន៍លោកជំទាវ មិថុនា ភូថងប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខដោយ ក្តីអាណិតអាសូរ ចំពោះគ្រួសារគាត់។

ជាមួយគ្នានេះ ក្រុមការងារស្រុក-ឃុំ បានផ្តាំផ្ញើដល់ក្រុមគ្រួសារ និងលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ  រក្សាអនាម័យក្នុងការរស់នៅ  ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង  ត្រូវខិតខំតស៊ូ។

ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់  ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់  និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩   ដើម្បីសេចក្តីសុខ  និងសុភមង្គលក្នុងក្រុមគ្រួសារ។ 

ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង

" ៣កុំ ៣ការពារ ២ចូលរួម"៖

- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

សម្ភារដែលអនុសាខាចូលរួមសួរសុខទុក្ខមានគ្រឿងឧបភោគបរិភោគមួយចំនួនដូចខាងក្រោម៖

-អង្ករ ២៥គីឡូក្រាម 

-មី១កេះ

-ទឹកត្រី១យួរ

-ទឹកស៊ីអីវ ១យួរ

-ត្រីខ១យួរ

-ស្ករសរ១គីឡូ

-អំបិល១កញ្ចប់

-ប៊ីចេង ១កញ្ចប់

-ម៉ាស់ ១ប្រអប់

-ទឹកសុទ្ធ២យួរ។

ស្ថិតនៅភូមិថ្មស និងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

----------------------------------

ថ្ងៃអាទិត្យ ១០ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១

July 4, 2021

អត្ថបទទាក់ទង