រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង យកចិត្តទុកដាក់ជួសជុលថែទាំផ្លូវថ្នល់ឱ្យមានគុណភាពអាចប្រើប្រាស់បានយូ

សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២១ ដូចខាងក្រោម៖

១-បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨
សកម្មភាពកាត់សម្អាតរុក្ខជាតិអមសងខាងផ្លូវ ចាប់ពីចន្លោះគ.ម ៥៥+០០០ ដល់ គ.ម ៥៧+០០០ និង គ.ម ៧២+០០០ ដល់ គ.ម ៨៥+០០០

២-បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨
សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់ចន្លោះគ.ម១២០+០០០ - គ.ម ១២៧+០០០

៣-បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥
សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់ចន្លោះគ.ម១៣+០០០ - គ.ម ១៥+០០០

៤-បន្តការងារថែទាំជាប្រចាំលើកំណាត់ផ្លូវខេត្តលេខ១៤៨៦
សកម្មភាពកៀសម្រួលតួថ្នល់ក្រាលដីល្បាយថ្ម ពីគ.ម ២៨+០០០ - គ.ម ៣២+០០០។

សូមជួបតែសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ និងចៀសឆ្ងាយពីជំងឺកូវីដ១៩ សូមអរគុណ ៕

DPWTKK.

អត្ថបទទាក់ទង