ថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១
ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល ដឹកនាំដោយលោក ជួប ជឿន នាយរងផ្នែក និងលោក ទូច វន្ថា នាយ រងសង្កាត់ បានចុះជួបជាមួយក្រុមល្បាតសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក ដើម្បីពង្រឹងការងារល្បាតការពារព្រៃសហគមន៍។ កម្មវិធីចុះជួបក្រុមល្បាតប្រព្រឹត្តទៅនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល មានសមាជិកសហគមន៍ ចូលរួមសរុប ចំនួន ០៨ នាក់ ស្រី ០៤ នាក់ ។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង