ថ្ងៃចន្ទ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រូស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩ៈ៣០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក អមដំណើរដោយលោក ប៉ែន ប៊ុនឈួយ និងលោក មេឃុំប៉ាក់ខ្លង អញ្ជើញចូលរួមជាមួយក្រុមការងារតំណាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកោះកុង បានចុះពិនិត្យមើលទីតាំងប្រឡាយរំដោះទឹកដែលបង្កនូវទឹកជន់លិចនៅលើផ្លូវជាតិលេខ ៤៨នៅពេលមានភ្លៀងធ្លាក់ច្រើនម្តងៗ ត្រង់ជំណុចផ្លូវភ្លោះទល់មុខមណ្ឌលសុខភាពនាងកុក ស្ថិតនៅក្បែតំបន់សេដ្ឋកិច្ចពិសេសនាងកុក នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង ។