រដ្ឋបាលខេត្តកោះកុង ចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ស្តីពីការពិភាក្សារបាយការណ៍បូកសរុបលទ្ធផល នៃការរៀបចំ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី» តាមប្រព័ន្ធវីដេអូអនឡាញ
ខេត្តកោះកុង៖ លោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ស្តីពីការពិភាក្សារបាយការណ៍បូកសរុបលទ្ធផល នៃការរៀបចំ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី» ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក លោកស្រី អ៊ុន សុគន្ធធីតា នាយករងរដ្ឋបាលសាលាខេត្ត លោក សុខ ច័ន្ទគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងមន្ត្រីបច្ចេកទេសមួយចំនួន៕