/ / /

លោក កែវ នីបូរ៉ា អភិបាលរង បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការសម្រាប់ដំណើរការនៃការចាក់វ៉ាក់ស៉ាំងបង្ការជម្ងឺកូវិដ-១៩ នៅមូលដ្ឋានឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ទីតាំងវិទ្យាល័យបូទុមសាគរ

២៥/មិថុនា/២០២១(១៤:០០ នាទីរសៀល)

———————————–

លោក កែវ នីបូរ៉ា អភិបាលរង បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការសម្រាប់ដំណើរការនៃការចាក់វ៉ាក់ស៉ាំងបង្ការជម្ងឺកូវិដ-១៩ នៅមូលដ្ឋានឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ទីតាំងវិទ្យាល័យបូទុមសាគរ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិទាំង៧ នាយកសាលាទាំង៤ នៅសាលាឃុំអណ្តូងទឹក ។

***ទីតាំងចុះឈ្មោះដូចមានបញ្ជាក់ខាងក្រោម៖

១.ភូមិអណ្តូងទឹកមាន២ទីតាំង

– ព្រះវិហារឥស្លាម(ចំនុចភូមិចាម)

– សាលាបឋមសិក្សាបូទុមសាគរ

២.ភូមិជីមាល មាន២ទីតាំង

– ចំនុចកោះរការ ផ្ទះលោកស្រី យ៉េន ឡេង អនុភូមិជីមាល

– ចំនុចផ្លូវក្រោម ផ្ទះលោកស្រី ធន ស្រីនិច្ច

៣.ភូមិប្រៃ មាន១ទីតាំង

– ផ្ទះលោក អន មាន មេភូមិប្រៃ

៤.ភូមិជីត្រេះ​មាន២ទីតាំង

– បឋមសិក្សាជីត្រេះ

– មតេយ្យសហគមន៍ជីត្រេះ

៥.ភូមិប្រទាល មាន១ទីតាំង

– សាលាបឋមសិក្សាប្រទាល

៦.ភូមិតាមាឃ មាន១ទីតាំង

– សាលាបឋមសិក្សាតាមាឃ

៧.ភូមិតាអុក មាន១ទីតាំង

– ផ្ទះលោក ជាយ កាវ មេភូមិតាអុក

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

——————–‐—————-‐—-

ថ្ងៃសុក្រ ១ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១

June 25, 2021

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    05/06/2026

    ព្រះរតនសោភ័ណ ម៉ន បឿន (វិរិយធម្មោ) ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការវត្តចំបក់ពោធិ៍ពាន់ ដែលបានបរិច្ចាគបច្ច័យចំនួន ២០០,០០០៛ សម្រាប់ឧបត្ថម្ភការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ត្រី ទោ ឯក នៅខេត្តកោះកុង

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    05/06/2026

    ញ្ញត្តិគាំទ្រ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រ

  • ហេង គីមឆន/
    05/06/2026

    លោក ឡុង វិទូរ អនុប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ នៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរូមក្នុង «កិច្ចប្រជុំផ្សព្វផ្សាយចរាចរណ៍ណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧»

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    05/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ចេង ពេជ្រធីតា អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីចំនួន ០២រូប សហការជាមួយក្រុមការងារក្រសួងសង្គមកិច្ច ចុះពិនិត្យ និងវាយតម្លៃលើការអនុវត្តកាតព្វកិច្ចស្ដីពីកិច្ចការពារ និងលើកម្ពស់សិទ្ធិជនពិការ ចំនួន ០២ក្រុមហ៊ុន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    05/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក យន សុជាតិ អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    05/06/2026

    ថ្នាក់ដឹកនាំមន្ទីរពេទ្យ បាននាំនូវបណ្ដាំ សួរសុខទុក្ខពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត មានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូន វីរកងទ័ពចំនួន១រូប ដែលមានជំងឺ និងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។