ថ្ងៃសុក្រ ១ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ (Zoom) ស្តីពីការណែនាំបំពេញបន្ថែមលេីសេចក្តីណែនាំបច្ចេកទេសការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់÷ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការក្រសួងផែនការ ដែលមានសមាសភាពចូលរួម ប្រធានមន្ទីរ អនុប្រធានមន្ទីរទទួលបន្ទុក និងមន្ត្រីជំនាញទាំង ២៥ រាជធានី-ខេត្ត។
គោលបំណង÷
ដេីម្បីអោយដំណេីរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ រលូនជាមួយនឹងពេលវេលានៃការរៀបចំផែនការយុទ្ធសាស្រ្តថវិការបស់បណ្តារដ្ឋបាល នៅថ្នាក់ក្រោមជាតិ និងតបតាមតម្រូវការនៃការគ្រប់គ្រងវិស័យហិរញ្ញវត្ថុជាតិ។