រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ខេត្តកោះកុងមានអ្នកជំងឺទី០៣ ហើយដែលបានបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
_««»»_
លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការរៀបចំឈាបនដ្ឋានបូជាសពដែលស្លាប់ដោយកូវីដ-១៩របស់រដ្ឋបាលខេត្តកោះកុង និងមន្ត្រីសុខាភិបាល បានរៀចំចាត់ចែងសម្របសម្រួល ពិធីបូជាសពឈ្មោះ សុខ ឃាន់ ភេទស្រី អាយុ៦០ឆ្នាំ ស្លាប់ដោយជំងឺកូវិដ-១៩ នៅឈាបនដ្ឋានវត្តជោតញ្ញាណ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
សូមបញ្ជាក់៖ សម្រាប់ខេត្តកោះកុង នេះគឺជាសពទី៣ ហើយដែលស្លាប់ដោយជំងឺកូវីដ-១៩ (ទី១: បុរសអាយុ៦៤ឆ្នាំ ស្លាប់ថ្ងៃទី១០/៦/២១ នៅមន្ទីរពេទ្យខេត្តកោះកុង , ទី២: បុរសអាយុ ៧១ឆ្នាំ ស្លាប់ថ្ងៃទី២៣/៦/២១ នៅមន្ទីរពេទ្យបង្អែកស្រែអំបិល និងទី៣ :ស្ត្រី អាយុ៦០ ឆ្នាំ ស្លាប់ថ្ងៃទី២៤/៦/២១ នៅមន្ទីរពេទ្យខេត្តកោះកុង ) ។
សូមទេវតា ជួយថែរក្សាបងប្អូនទាំងឡាយ អោយរូចផុតពីជំងឺដ៏កាចសាហាវនេះផង ។

អត្ថបទទាក់ទង