ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានអមដំណើរ ឯកឧត្តម សុខ សុគុណ អគ្គនាយករង និងជាប្រធានចាត់ចែងគម្រោងPCUក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ (បង្គន់អនាម័យសាធារណៈ មជ្ឈមណ្ឌលផលឹតកម្ម និងមជ្ឈមណ្ឌលព័ត៌មានសហគមន៍) ក្នុងសហគមន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និងសហគមន៍
សូមបញ្ជាក់ផងដែរថា ការសាងសង់ហេដ្ឋារចនាស្ព័ន្ធសហគមន៍ខាងលើ នឹងត្រូវបញ្ចប់នាចុងខែ មិថុនា ឆ្នាំ២០២១ ខាងមុខនេះ ហើយសមិទ្ធិផលថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបំពេញនូវតម្រូវការរបស់ភ្ញៀវទេសចរ ក៏ដូចជាការលើកស្ទួយជីវភាពប្រជាសហគមន៍តាមរយៈវិស័យទេសចរណ៍ផងដែរ