នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ូច ទូច អនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានបូជាសពដែលស្លាប់ដោយជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តកោះកុង បានដឹកនាំពិភាក្សាជាមួយសមាជិកក្រុមការងាររកជាងដែលមានបទពិសោធន៍ដើម្បីសាងសង់ឈាបនដ្ឋានថ្មី និងចុះពិនិត្យទីតាំងត្រៀមឈូសឆាយសម្អាតបរិវេណទីតាំងសាងសង់ដែលស្ថិតនៅក្នុងឃុំទួលគគីរ ស្រុកមណ្ឌលសីមា តាមបណ្តោយផ្លូវជាតិលេខ៤៨ ចម្ងាយប្រមាណ១៦គ.ម ពីទីរួមខេត្តកោះកុង ។