លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ អញ្ជើញចុះពិនិត្យដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។
ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលកំពុងដំណើរការចាក់នៅមជ្ឈមណ្ឌល ស៊ូន នឹង និងសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងស្រុកស្រែអំបិល ចាក់ជូនបងប្អូនប្រជាពលរដ្ឋ គិតចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ចាក់បានគ្រប់ៗគ្នា ដោយឡែកតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចាក់នៅថ្ងៃទី២២ ខែមិថុនា ស្រុកមណ្ឌលសីមា ស្រុកកោះកុង ស្រុកបូទុមសាគរ ស្រុកគិរីសាគរ និងស្រុកថ្មបាំង ចាក់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១តទៅ៕