១៩/មិថុនា/២០២១
=======================
រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំពិភាក្សារៀបចំផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង នៅទូទាំងស្រុកបូទុមសាគរ ក្រោមអធិបតីភាពឯកឧត្តម ម៉ក់ សារុន អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាអនុប្រធាននៃគណៈកម្មាធិការជាតិចាក់វ៉ាក់សាំងទូទាំងប្រទេស នៃក្រសួងការពារជាតិ ។ ក្រោយពីកិច្ចប្រជុំបានបញ្ជប់ លោក សាង ស៊ីណេតអភិបាលរង និងជាប្រធានក្រុមការងារស្រាវជ្រាវកូវីដ១៩ តំណាងអោយលោក អភិបាល បានចូលរួម អមដំណើរជាមួយ លោកឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរងភូមិភាគ៣ ទទួលបន្ទុកខេត្តកោះកុង និងក្រុមការងារ ចុះពិនិត្យទីតាំង ៤កន្លែង ៤ឃុំដើម្បីត្រៀមចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋ នៅតាមបណ្តាលឃុំ ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃសៅរ៍ ១០ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១
June 19, 2021