/ / /

លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក បានចូលរួមពិនិត្យ និងផ្តល់បទសម្ភាសន៍ ជាមួយភ្នាក់ងារសារព័ត៌មាន នៃប៉ុស្ត៍ទូរទស្សន៍CNC ប្រចាំខេត្តកោះកុង ដើម្បីពិនិត្យមើលទៅលើការធ្វើវារីវប្បកម្មរបស់ប្រជាពលរដ្ឋនៅចំនុចភូមិខ្មែរឥស្លាម ដែលគាត់បានចិញ្ចឹមមាន់ ទា ក្ងាន់ ជាពិសេសការចិញ្ចឹមត្រីប្រា និងត្រីពោ ស្ថិតនៅភូមិអណ្តូងទឹក

០៨/មិថុនា/២០២១ វេលាម៉ោង ២:០០នាទី រសៀល

=======================

លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក បានចូលរួមពិនិត្យ និងផ្តល់បទសម្ភាសន៍ ជាមួយភ្នាក់ងារសារព័ត៌មាន នៃប៉ុស្ត៍ទូរទស្សន៍CNC ប្រចាំខេត្តកោះកុង ដើម្បីពិនិត្យមើលទៅលើការធ្វើវារីវប្បកម្មរបស់ប្រជាពលរដ្ឋនៅចំនុចភូមិខ្មែរឥស្លាម ដែលគាត់បានចិញ្ចឹមមាន់ ទា ក្ងាន់ ជាពិសេសការចិញ្ចឹមត្រីប្រា និងត្រីពោ ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ។

ដោយសង្កេតឃើញថា ប្រជាកសិករមានការរីករាយជាខ្លាំងនូវការទទួលបានទិន្នផលខ្ពស់ពីការចិញ្ចឹមត្រីរបស់គាត់ ដែលបានធ្វើអោយជីវភាពក្នុងសហគមន៍ និងតាមគ្រួសារបានបង្កើននូវចំណូលបន្ថែមទៀត ហើយជាមុខរបរមួយដែលនៅជិតផ្ទះ មិនពិបាកទៅប្រកបរបរនៅទីឆ្ងាយ ។

លោក អភិបាលរង មានសេចក្តីសោមនស្សជាខ្លាំង ពេលឃើញប្រជាកសិករទទួលបានទិន្នផលបានច្រើន លោកអភិបាលរងបាន ផ្តាំផ្ញើរ និងបានលើកទឹកចិត្តបន្ថែមទៀតទៅកាន់សហគមន៍ និងបងប្អូនប្រជាពលរដ្ឋដែលប្របករបរវារីវប្បកម្មនេះអោយខិតខំបន្តទៀត និងជួយចែករំលែកបទពិសោធន៍ដល់ប្រជាពលរដ្ឋដដែរទៀតផង ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

======================

ថ្ងៃអង្គារ ១៣ រោច ខែជេស្ឋ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១

ថ្ងៃនេះ ជាថ្ងៃកោរ

June 8, 2021

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    05/06/2026

    ថ្នាក់ដឹកនាំមន្ទីរពេទ្យ បាននាំនូវបណ្ដាំ សួរសុខទុក្ខពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត មានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូន វីរកងទ័ពចំនួន១រូប ដែលមានជំងឺ និងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

  • រដ្ឋបាលស្រុកស្រែអំបិល/
    05/06/2026

    លោក ហុង ប្រុស អភិបាលស្តីទី នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកកិច្ចប្រជុំ ពិភាក្សាសម្របសម្រួលវិវាទដីធ្លី ០១កន្លែងរវាងឈ្មោះ ហ៊ី គៀ និងឈ្មោះ អៀង រតនា ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល

  • រដ្ឋបាលស្រុកបូទុមសាគរ/
    05/06/2026

    លោក ខេង សំខាន់ អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលសំរាមនៅក្នុងមូលដ្ឋានឃុំអណ្ដូងទឹក ស្រុកបូទុមសាគរខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    05/06/2026

    លោក ម៉ាស់សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    05/06/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទមសាគរ លោក ខេង គង់ អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំសមាជិក្រុមប្រឹក្សាស្រុក ចំនួន០៤រួប ស្រី១រូប ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សា និងគណ:កម្មាធិការប្រតិបត្តិ លើកទី២ អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    05/06/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមសិក្ខា សាលាបិទបញ្ចប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្រោមអធិបតីភាពលោកជំទាវវេជ្ជ ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល នឹងមានការអញ្ជើញចូលរួមពីឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប