ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ លោកស្រី អ៊ុន មករា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញទទួលអំណោយរបស់ លោកស្រី ណុប ប៊ុនណារី សមាជិកក្រុមប្រឹក្សាស្រុកស្រែអំបិល និងស្វាមី ព្រមទាំងក្រុមគ្រួសារ រួមមាន ឆ័ត្រ៣០ដើម សំឡីត្បាល់ត្រចៀក០២ដុំធំ និងភួយ៣០ ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីគាំទ្រសកម្មភាពផ្សេងៗ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី ណុប ប៊ុនណារី និងស្វាមី ព្រមទាំងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ
ប្រភពៈ វឿន រិទ្ធី

