ថ្ងៃច័ន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១
នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្តូងទឹក បានសហការជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ចុះពិនិត្យផ្ទៀងផ្ទាត់ការស្នើសុំចិញ្ចឹម និងថែរក្សាជាលក្ខណៈគ្រួសារប្រភេទសត្វព្រៃ សត្វត្រចៀកកាំមធ្យមទ្រូងស របស់ប្រជាពលរដ្ឋក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង បានសរុបចំនួន ១០ទីតាំង ក្នុងនោះ ឃុំអណ្តូងទឹក ចំនួន ០៦ទីតាំង និងឃុំកណ្ដោល ចំនួន ០៤ ទីតាំង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង