/ / /

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក និងអាធរឃុំ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង នៅឃុំអណ្តូងទឹកចំនួន ៤គ្រួសារ និងឃុំកណ្តោល ចំនួន០៥គ្រួសារ

០៣/មិថុនា/២០២១

========================

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក និងអាធរឃុំ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង នៅឃុំអណ្តូងទឹកចំនួន ៤គ្រួសារ និងឃុំកណ្តោលចំនួន០៥គ្រួសារ ដោយបានផ្តល់ថវិកាឧបត្ថម្ភចំនួន៥០,០០០រៀល ក្នុងមួយខែ ដែលបានមកពីការគៀងគរសប្បុរជន ដើម្បីង្កើតមូលនិធិសប្បុរសជនសម្រាប់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ។នៅក្នុងមូលដ្ឋាន ឃុំអណ្តូងទឹក និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្នុងឱកាសនោះដែរលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាល  និងក្រុមកាងារ បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ  ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ លោកអភិបាល  បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និង កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ ៣កុំ ៣ការពារ និងសេចក្តីណែនាំផ្សេងៗ

របស់ក្រសួងសុខាភិបាល។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

======================

ថ្ងៃព្រហស្បតិ៍ ៨ រោច ខែជេស្ឋ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១

ថ្ងៃនេះ ជាថ្ងៃសីល

June 3, 2021

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    02/06/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យគម្រោងលទ្ធកម្ម និងគម្រោងសាងសង់ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូអាសេ (AC) នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំអំពីនីតិវិធីនៃការផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ដោយឥតគិតថ្លៃដល់ប្រជាជន សាលារៀន និងសហគមន៍នៅគ្រប់ឃុំ សង្កាត់ នៃខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងឱ្យលោកស្រីអភិបាលស្រុកថ្មបាំង អញ្ជើញបើកកិច្ចប្រជុំពាក់ព័ន្ធបញ្ហាការដាំដំណាំលើទីតាំងដីឯកជនរបស់រដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្ត

  • រដ្ឋបាលស្រុកថ្មបាំង/
    02/06/2026

    លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីសូត្រមន្ដ បុណ្យផ្កាសាមគ្គី

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តមឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម បរិច្ចាគថវិកាចំនួន ១,២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦