/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom Online ជាមួយលេខាធិការដ្ឋានកម្មវិធី ASPIRE ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ASPIRE ក្នុងក្របខ័ណ្ឌទូទាំងប្រទេសរយៈពេល ៤ខែ ឆ្នាំ២០២១។

ថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១

លោក អុី ម៉េងលាង ប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom Online ជាមួយលេខាធិការដ្ឋានកម្មវិធី ASPIRE ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ASPIRE ក្នុងក្របខ័ណ្ឌទូទាំងប្រទេសរយៈពេល ៤ខែ ឆ្នាំ២០២១។

កិច្ចប្រជុំក៏មានការចូលរួមផងដែរពីលោកអនុប្រធានមន្ទីរទទួលបន្ទុកការអនុវត្តអនុកម្មវិធី ASPIRE ខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីក្រោមឱវាទមន្ទីរ និងទីប្រឹក្សាទាំង ០៤រូប មានអ្នកចូលរួមមានចំនួន ០៩នាក់ ស្រី ០២នាក់។

កិច្ចប្រជុំបានដំណើរការដោយរលូន និងទទួលបានលទ្ធផលដូចការរំពឹងទុក ដោយមានការចូលរួមធ្វើបទបង្ហាញ ការចែករំលែកនូវបទពិសោធន៍ផ្សេងៗ នៃដំណើរការអនុវត្តក្នុងបរិបទនៃការផ្ទុះរីករាលដាលជម្ងឺ COVID-19 ការលើកជាសំណួរពីថ្នាក់ដឹកនាំ និងមន្រ្តីអនុវត្តតាមបណ្តាខេត្តគោលដៅ និងការបកស្រាយចម្ងល់ផ្សេងៗរបស់ថ្នាក់ដឹកនាំលេខាធិការដ្ឋាន ប្រកបដោយភាពផុលផុស។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    25/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានចូលរួមកម្មវិធី​អបអរសាទរ ទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ​ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម​សេវាកម្មស្នាក់នៅទេសចរណ៍(បើកថ្មី) ចំនួន០១កន្លែង ផ្ទះសំណាក់ វីភីកោះកុង របស់លោក សំឃិត វៀន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលកោះស្ដេច បានធ្វេីសំបុត្រកំណេីតកុមារីឈ្មោះ ជីង ជេននី រយ:ពេល ១ម៉ោង ៣០នាទី ហេីយបានបញ្ជូលក្នុងប័ណ្ណសមធម៌ និងកញ្ចប់គ្រួសារគោលជូនប្រជាពលរដ្ឋមកពី ភូមិពាមកាយ