ថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តប្រចាំខែមិថុនា ក្រោមការដឹកនាំរបស់លោក សាលីម ហ្វារីត ប្រធានមន្ទីរ ។ កិច្ចប្រជុំ បានពិភាក្សាអំពីការងារតាមការិយាល័យនីមួយៗ ក្នុងនោះដែរ លោក សាលីម ហ្វារីត ប្រធានមន្ទីរ បានណែនាំ និងរំលឹកស្តីអំពីវិធានការការពារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។







