/ / /

ការងារចុះអង្កេត និងស្រង់ទិន្នន័យតម្លៃទំនិញសំខាន់ៗប្រចាំថ្ងៃ របស់មន្ទីរពាណិជ្ជកម្មខេត្ត

ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារនៃមន្ទីរពាណិជ្ជកម្ម ដឹកនាំដោយ លោក ឃី វុធ អនុប្រធានមន្ទីរ បានចុះអង្កេត និងស្រង់ថ្លៃទំនិញសំខាន់ៗចាំបាច់សម្រាប់ជីវភាពប្រចាំ នៅផ្សារដងទង់ ក្រុងខេមរភូមិន្ទ។ ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថា អាជីវករនៅផ្សារដងទង់ ពុំបានតម្លើងថ្លៃខុសប្រក្រតីទេ។ រីឯសកម្មភាពលក់ដូរនៅដំណើរការជាធម្មតា និងមានទំនិញផ្គត់ផ្គង់ ដើម្បីធានាដល់សន្តិសុខស្បៀងគោល សំរាប់អ្នកប្រើប្រាស់ក្នុងខេត្ត។

មន្ទីរពាណិជ្ជកម្មខេត្តកោះកុង សូមអំពាវនាវដល់បងប្អូនអាជីវករក្នុងខេត្តទាំងអស់ មេត្តាកុំលក់តម្លើងថ្លៃហួសហេតុខុសប្រក្រតី ជាពិសេសចំពោះទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/08/2026

    លោកស្រី សំ សាមាលី អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល បានដឹកនាំមន្រ្តីរាជការស៊ីវិលនៃមន្ទីរមុខងារសាធារណៈខេត្ត ចូលរួមក្នុង «កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែសីហា ឆ្នាំ២០២៦»

  • ហេង គីមឆន/
    27/08/2026

    លោក ឈិត រនតៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារមួយចំនួន ជាមួយក្រុមការងារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានអញ្ជើញចូលរួមពិធីប្រកាសកែសម្រួលនិងតែងតាំង គណៈកិត្តិយស និងទទួលស្គាល់គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក គឹម រម្នី អភិបាលរងនៃគណ:អភិបាលស្រុកគិរីសាគរ បានដឹកលោក លឿន សុខណាន ប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ នឹងលោក លោកស្រី មេឃុំ ជំទប់ទី១ឃុំទាំងបីនៃស្រុកគិរីសាគរ បានចូលរួមវេទិកាពិគ្រោះយោបល់រដ្ឋបាលខេត្តកោះកុងជាមួយ អង្គការ សង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ”ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ”

  • ហេង គីមឆន/
    27/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាព ក្នុងដែនសមត្ថកិច្ចខេត្ត

  • ហេង គីមឆន/
    27/08/2026

    លោកវរៈសេនីយ៍ឯក គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកិច្ចការងារចុះត្រួតពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត