រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំក្រុមការងារប្រជុំ និងចុះពិនិត្យទីតាំងរបងផ្ទះសាង់សង់រំលោភចូលដីចំណីផ្លូវជាតិលេខ៤៨

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំក្រុមការងារប្រជុំ និងចុះពិនិត្យទីតាំងរបងផ្ទះសាងសង់រំលោភចូលដីចំណីផ្លូវជាតិលេខ៤៨ ស្ថិតនៅស្រុកបូទុមសាគរ

លោក សុខ សុទ្ធី អភិបាលរងខេត្ត ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងដោះស្រាយករណីប្រជាពលរដ្ឋឈ្មោះ តុង អុីម បានសាងសង់របងផ្ទះធ្វើអំពីថ្ម រំលោភចូលដីចំណីផ្លូវជាតិលេខ៤៨ មានទីតាំងស្ថិតនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ការសាងសង់របងនេះរំលោភចូលដីចំណីផ្លូវ ផ្នែកខាងកើត (ទទឹង) ៦ម៉ែត្រ ខាងលិច(ទទឹង) ៩,៣ម៉ែត្ត និងបណ្តោយប្រវែង ១១៥,៥ម៉ែត្រ។
ក្នុងកិច្ចប្រជុំ លោកស្រី តុង អុីម បានស្ម័គ្រចិត្តធ្វើកិច្ចសន្យាថា ព្រមរុះរើរបងដែលសង់រំលោភចូលដីចំណីផ្លូវចេញដោយខ្លួនឯងនៅពេលរដ្ឋត្រូវការឬមានការពង្រីកផ្លូវ និងមិនទាមទារសំណងអ្វីទាំងអស់ ហើយនៅថ្ងៃក្រោយបើគាត់នៅតែសាងសាង់រំលោភចូលដីចំណីផ្លូវទៀត គាត់ព្រមទទួលខុសត្រូវចំពោះមុខច្បាប់។
ប្រភព៖ ទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង

អត្ថបទទាក់ទង