ថ្ងៃពុធ ៨កើត ខែជេស្ន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទីរសៀល លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក ដឹកនាំកិច្ចប្រជុំស្រាយបំភ្លឺពីការកាប់ព្រៃចូលដី និងបោះបង្គោលព្រំដីដោយមិនមានការព្រមព្រៀងពីអ្នកជាប់ព្រំឈ្មោះ ជិន ម៉ូនិតា (ដើមបណ្ដឹង) (លេខក្បាលដី ៤៥៧ ៤៥៩) និងឈ្មោះ តាអុង (ចុងបណ្ដឹង) ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។