/ / /

លោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង និងភរិយា បរិច្ចាគថវិកាចំនួន ៥០ដុល្លារ (ហាសិបដុល្លារ) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១

លោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង និងភរិយា បរិច្ចាគថវិកាចំនួន ៥០ដុល្លារ (ហាសិបដុល្លារ) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១។

គណៈកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង និងភរិយា បរិច្ចាគថវិកាចំនួន ៥០ដុល្លារ (ហាសិបដុល្លារ) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

គណៈកិត្តិយស គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមជូនពរជ័យដល់សប្បុរជន បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សប្បុរសជនមានបំណងបរិច្ចាគមកសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាចអញ្ជើញមកទីស្នាក់ការផ្ទាល់ ឬ ទំនាក់ទំនងលេខទូរស័ព្ទ ៖
១. លោកជំទាវ មិថុនា ភូថង (លេខទូរស័ព្ទ 016 94 7777)
២. ឯកឧត្តម លី សារ៉េត (លេខទូរស័ព្ទ 097 73 76 576)
៣. លោក ទេព វិស្កុល (លេខទូរស័ព្ទ 097 63 50 909) ៤. ឯកឧត្តមវេជ្ជ. ទៅ ម៉ឹង (លេខទូរស័ព្ទ 016 32 52 52) ៥.លោក ឈួន យ៉ាដា (លេខទូរស័ព្ទ 016 32 97 87 )

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/05/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/05/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/05/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង​ មន្ត្រីពាក់ព័ន្ធ​នៃការយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានចូលរួមវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពតាមប្រព័ន្ធនិម្មិត (Zoom) ស្តីពីការរៀបចំកិច្ចបញ្ជិកា និងការអនុវត្តថវិកាជំងឺមិនឆ្លងសម្រាប់មន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ នៃរដ្ឋបាលរាជធានី-ខេត្ត

  • ហេង គីមឆន/
    28/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានដឹកនាំមន្រ្តីរាជការស៊ីវិលចូលរួមក្នុង«កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈ ប្រចាំខែឧសភា ឆ្នាំ២០២៦»

  • ហេង គីមឆន/
    28/05/2026

    សេចក្តីជូនដំណឹង ស្ដីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦

  • ហេង គីមឆន/
    28/05/2026

    M.r Wang Shou Ceng បរិច្ចាគថវិកាចំនួន ២,៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦