/ / /

លោក សាង ស៊ីណេត អភិបាលរងស្រុក ជាប្រធានក្រុមការងារស្រាវជ្រាវ ជំងឺកូវីដ -១៩ ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រាវជ្រាវកូវីដ១៩ស្រុក សហការជាមួយមណ្ឌលសុខភាពអណ្ដូងទឹក រដ្ឋបាលឃុំអណ្ដូងទឹកមេភូមិជីមាល និងប៉ុស្ដិ៍រដ្ឋបាលបានចុះសាកសួរយកព័ត៌មានមួយចំនួននៅកន្លែងយានដ្ឋានជួសជុលរថយន្ត និងលាងរថយន្តម្ដុំអូរម្កាក់ ស្ថិតនៅភូមិជីមាល ដែលកាលពីថ្ងៃទី០៩ ខែឧសភា

ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក

=========================

  យោងតាមរបាយការណ៍របស់ក្រុមការងារស្រាវជ្រាវកូវីដ១៩ និងបុគ្គលដែលមានការសង្ស័យមានការឆ្លងកូវិដ១៩ខេត្ត ។

       លោក សាង ស៊ីណេត អភិបាលរងស្រុក ជាប្រធានក្រុមការងារស្រាវជ្រាវ ជំងឺកូវីដ -១៩ ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រាវជ្រាវកូវីដ១៩ស្រុក  សហការជាមួយមណ្ឌលសុខភាពអណ្ដូងទឹក រដ្ឋបាលឃុំអណ្ដូងទឹកមេភូមិជីមាល និងប៉ុស្ដិ៍រដ្ឋបាលបានចុះសាកសួរយកព័ត៌មានមួយចំនួននៅកន្លែងយានដ្ឋានជួសជុលរថយន្ត និងលាងរថយន្តម្ដុំអូរម្កាក់ ស្ថិតនៅភូមិជីមាលដែលកាលពីថ្ងៃទី០៩ ខែឧសភា កន្លងទៅមានបុរសពីនាក់បានធ្វើដំណើទិសដៅចេញសង្កាត់វាលរេញ ខេត្តព្រះសីហនុឆ្ពោះទៅទីរួមខេត្តកោះកុង តាមរថយន្តផ្ទាល់ខ្លួន ម៉ាកព្រូស ពណ៌ផ្ទៃមេឃ ក្នុងរថយន្តមានមនុស្សចំនួន ០២នាក់ ដែលមានវិជ្ជមានជំងឺកូវីដ១៩ក្រោយពីបានរកឃើញនៅខេត្តបៃលីននៅថ្ងៃទី១៥ ខែឧសភា ថ្មីៗនេះ  បានចូលកន្លែងលាងឡាន និងលក់កង់រថយន្តឈ្មោះមេសា(ហៅតាពឿន) នៅជិតវិថីសាយភូថង ភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង   ។ 

      ក្រុមការងារបានចុះធ្វើការណែនាំទៅដល់ម្ចាស់យានដ្ឋានឱ្យអនុវត្តវិធានការសុខាភិបាល ជាពិសេសអនុសាសន៍របស់សម្តេចតេជោ ៣ការពារ ៣កុំតាមការណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងណែនាំអោយតាមដានសុខភាពរបស់ក្រុមគ្រួសារ បើមានអាការៈមិនស្រួលត្រូវរាយការណ៍បន្ទាន់មកអាជ្ញាធរភូមិឃុំ និងស្រុកដើម្បីមានវិធានការណ៍បានទាន់ពេលវេលា ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

=======================

ថ្ងៃចន្ទ ៦ កើត ខែជេស្ឋ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១

May 17, 2021

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    05/06/2026

    រដ្ឋបាលឃុំថ្មដូនពៅ សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំ ស្ដីពីការចុះប្រមូលទិន្នន័យភូមិគំរូ នៅសាលាឃុំថ្មដូនពៅ

  • មន្ទីរកិច្ចការនារី/
    05/06/2026

    លោកស្រី កាយ សារៀម ប្រធានការិយាល័យសមភាពយេនឌ័រ និងព័ត៌មាន និងមន្ត្រី០១រូប បានចូលរួមរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “សុខភាព និងអាហាររូបត្ថម្ភរបស់់ស្ត្រី និងកុមារ ” ដល់ប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោកជំទាវ ចេង វន្នី ប្រធាន គ.ក.ស.ក ខេត្ត នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។

  • ហេង គីមឆន/
    05/06/2026

    ភោជនីយដ្ឋាន សូយ៉ាំ ទីរួមខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    05/06/2026

    ភោជនីយដ្ឋាន សល់ ទីរួមខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរកិច្ចការនារី/
    05/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានចូលរួម កិច្ចប្រជុំលើកទី២ អណត្តិទី ៤ ក្រុមប្រឹក្សា និង គណៈកម្មាធិការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង ក្រោមអធិបតីភាព លោក សំរិទ្ធ អេង អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន

  • ហេង គីមឆន/
    05/06/2026

    ស្ថានីយ៍ប្រេងឥន្ធនៈ Peace ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦