/ / /

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំត្រីមាសទី១ និងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំខែមេសា របស់រដ្ឋបាលខេត្តកោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំត្រីមាសទី១ និងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំខែមេសា របស់រដ្ឋបាលខេត្តកោះកុង។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ស្នើឱ្យបណ្តាមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាព ព្រមទាំងរដ្ឋបាលក្រុង ស្រុក យកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងកែសម្រួលទិន្នន័យ រឺសកម្មភាពឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត។ ក្រុមការងារតែងតែមានកិច្ចប្រជុំមុនដាក់ឯកសារជូនក្រុមប្រឹក្សាខេត្ត កន្លងមករបាយការណ៍ប្រចាំត្រីមាសទី១ និងរបាយការណ៍ប្រចាំខែមេសា របស់មន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាព ព្រមទាំងរដ្ឋបាលក្រុង ស្រុក មានភាពល្អប្រសើរ ជាមួយគ្នានេះដែរ សូមឱ្យបង្កើនការយកចិត្តទុកដាក់បន្តទៀត។ មួយវិញទៀត សូមឱ្យពិនិត្យ និងលើកយកផែនការដែលបានលើកឡើងក្នុងខែមុន តើបានអនុវត្តបានស្របតាមផែនការដែររឺទេ ព្រមទាំងលើកផែនការឱ្យបានសមស្របបំផុត ដើម្បីឆ្លើយតបនិងគោលដៅរបស់អង្គភាព មន្ទីរ និងទីចាត់ការ អង្គភាពរបស់ខ្លួន៕

ថ្ងៃព្រហស្បតិ៍ ២ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ May 13, 2021

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ