រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ ជា​ ស៊ីវត្រា​ អនុប្រធានមន្ទីរផែនការខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងពិធី​បេីកវគ្គបណ្តុះបណ្តាល​បំប៉ន ស្តីពីការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ​ តាមការស្នេីសុំ​ និងការប្រេីប្រាស់ឧបករណ៍តាប្លេត​ (Tablet) ឆ្នាំ២០២១


ថ្ងៃពុធ​ ១កេីត ខែជេស្ឋ​ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំរដ្ឋបាលស្រុកកោះកុង

វគ្គបណ្តុះបណ្តាលបំប៉ន ស្តីពីការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងការប្រើប្រាស់ឧបករណ៍តាប្លេតតាមបណ្ដាក្រុង- ស្រុក ឆ្នាំ២០២១ ក្រោមអធិបតីភាព÷
លោកស្រី​ អុិន​ សុភី​ អភិបាលរងស្រុកកោះកុង
លោក ជា​ ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង
សមាសភាពចូលរួម​ លោក-លោកស្រីមេឃុំ​ ក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ និងលោក-លោកស្រី មន្រ្ដី​សម្របសម្រួលបច្ចេកទេស​ស្រុក
ដែលមានការសម្របសម្រួលដោយមន្ទីរផែការខេត្ត។
គោលបំណង​វគ្គបណ្តុះបណ្តាល​÷
១.គាំទ្រនិងពង្រឹងសមត្ថភាពបច្ចេកទេសដល់ក្រុមការងារពាក់ព័ន្ធ មន្ដ្រីសម្របសម្រួល ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ
២.បន្តធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនៅតំបន់ទីប្រជុំជន​ និងតំបន់ដាច់ស្រយាល
៣.វិធីសាស្រ្ត​ និងនីតិវិធីក្នុងការអនុវត្ត ការប្រើប្រាស់ Tablet
៤.ការជ្រើសរើសគ្រួសារដើម្បីសម្ភាសន៍ ការកែសម្រួល​ទិន្នន័យ និងដកប័ណ្ណសមធម៌ឬប័ណ្ណក្រីក្រ​។​

អត្ថបទទាក់ទង