រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះពិនិត្យការសាងសង់មណ្ឌលព័ត៌មាន មជ្ឈមណ្ឌលផលិតកម្ម និងបង្គន់អនាម័យ នៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានអមដំណើរ ឯកឧត្តម សុខ សុគុណ អគ្គនាយករង និងជាប្រធានចាត់ចែងអង្គភាពសម្របសម្រួលគម្រោង ក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យ ការសាងសង់ មណ្ឌលព័ត៌មាន មជ្ឈមណ្ឌលផលិតកម្ម និងបង្គន់អនាម័យ ក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង
សូមបញ្ជាក់ផងដែរថា តាមគម្រោងការសាងសង់ខាងលើនេះ នឹងត្រូវបញ្ចប់នាចុងត្រីមាសទី២ ឆ្នាំ២០២១ ខាងមុខនេះ ហើយសមិទ្ធិផលថ្មីនេះនឹងធ្វើអោយសហគមន៍កាន់តែមានភាពទាក់ទាញ ព្រមទាំងបំពេញតម្រូវការភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងសហគមន៍បានកាន់តែច្រើនបន្ថែមទៀត

អត្ថបទទាក់ទង