រសៀលថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១
ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការតម្រូវសម្រាប់ការចេញវិញ្ញាបនបត្រ និងការផ្តល់អាជ្ញាប័ណ្ណប្រើសញ្ញាស្តង់ដារ។
រៀបចំដោយ: វិទ្យាស្ថានស្តង់ដារកម្ពុជា
ក្រោមអធិបតីភាពរបស់ ឯកឧត្តម សាត សាមី រដ្ឋលេខាធិការ តាមរយៈvideos conference និងមានការចូលរួមពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង២៥រាជធានី-ខេត្ត ។