/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះពិនិត្យទីតាំងត្រូវសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំកសិផល សម្រាប់សមាជិកបណ្តុំអាជីវកម្មកសិកម្ម ក្រុងខេមរភូមិន្ទ

ថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១  ខែឧសភា ឆ្នាំ២០២១

លោក អុី ម៉េងលាង ប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រូវសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំកសិផល សម្រាប់សមាជិកបណ្តុំអាជីវកម្មកសិកម្ម ក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីលោក អនុប្រធានមន្ទីរ ប្រធានការិយាល័យផែនការ-គណនេយ្យ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE មន្រ្តីក្រោមឱវាទមន្ទីរ និងក្រុមជាងទទួលការសាងសង់។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលប្រមូលផ្តុំកសិផល សាងសង់ឡើងសម្រាប់ជួយគាំទ្រដល់ដំណើរការលក់កសិផលរបស់សមាជិកបណ្តុំអាជីវកម្មកសិកម្ម ក្រោមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្រោយការសាងសង់ចប់ សមាជិកបណ្តុំ (កសិករ) អាចយកកសិផលរបស់ខ្លួនមកបោះអោយអតិថិជន (ម៉ូយ) របស់ខ្លួននៅទីតាំងនេះ ដោយមានការសម្របសម្រួលពីភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ/សង្កាត់។ ជាទីតាំងសម្រាប់កសិករដែលជាសមាជិកបណ្តុំអាជីវកម្មកសិកម្មប្រើប្រាស់រួមក្នុងការណាត់ជាមួយក្រុមអាជីវករអ្នកប្រមូលទិញ ឬដាក់តាំងលក់កសិផលរបស់ខ្លួន ក្រោយការប្រមូលផល។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/05/2026

    រដ្ឋបាលឃុំដងពែង ចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    26/05/2026

    M.r Li Tao ក្រុមហ៊ុន Union Development Group Co.,Ltd បរិច្ចាគថវិកាចំនួន ២០,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    26/05/2026

    ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះសហការ ជាមួយឯកឧត្តម យ៉េត វីណែល ប្រធានក្រុមការងារទី២ ទទួលខុសត្រូវខេត្តកោះកុង ចំណុះលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) បានធ្វើការចុះបង្ក្រាបទីតាំងផ្ទះវីឡា ដែលសង្ស័យថាមានការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅស្រុកគិរីសាគរ ខេត្តកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ «បញ្ជីថ្នាក់ជាតិស្តីពី ឧបករណ៍បច្ចេកវិទ្យា ជំនួយជាអាទិភាព»

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង