រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ រៀបចំក្រុមការងារចុះត្រួតពិនិត្យ ការកាប់ទន្រ្ទានដីព្រៃថ្មី ស្ថិតនៅភូមិជីកាល ឃុំអណ្តូងទឹក ក្រោមអធិបតីភាព លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាល ស្រុកបូទុមសាគរ

០៥/ឧសភា/២០២១ វេលាម៉ោង ៨:០០ នាទីព្រឹក

=========================

រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ រៀបចំក្រុមការងារចុះត្រួតពិនិត្យ ការកាប់ទន្រ្ទានដីព្រៃថ្មី ស្ថិតនៅភូមិជីកាល ឃុំអណ្តូងទឹក ក្រោមអធិបតីភាព លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាល ស្រុកបូទុមសាគរ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោកអនុការិ.និតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន លោកប្រធានការិ ដនសភ និងក្រុមប្រឹក្សាឃុំ មេភូមិ និងអនុភូមិ នៅសាលប្រជុំ(ខ )សាលាស្រុកបូទុមសាគរ។

ក្រោយពីបានប្រជុំពិភាក្សាលើកិច្ចប្រជុំខាងលើរួចមក លោកប្រធានអង្គប្រជុំបានដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យទីតាំងកាប់ទន្រ្ទានដីព្រៃថ្មី ក្នុងដីសម្បទានសង្គម ដែលស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក  ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ

=========================

ថ្ងៃពុធ ៩ រោច ខែពិសាខ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១

May 5, 2021

អត្ថបទទាក់ទង