/ / /

លោកស្រី ឡាក់ ស៊ុយ អាជីវករលក់មាស និងប្តូរប្រាក់ខេត្តកោះកុង និងក្រុមគ្រួសារ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល (ពីរយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១

លោកស្រី ឡាក់ ស៊ុយ អាជីវករលក់មាស និងប្តូរប្រាក់ខេត្តកោះកុង និងក្រុមគ្រួសារ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល (ពីរយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១។

ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្រី ឡាក់ ស៊ុយ អាជីវករលក់មាស និងប្តូរប្រាក់ខេត្តកោះកុង និងក្រុមគ្រួសារ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល (ពីរយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

គណៈកិត្តិយស គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមជូនពរជ័យដល់សប្បុរជន បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សប្បុរសជនមានបំណងបរិច្ចាគមកសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាចអញ្ជើញមកទីស្នាក់ការផ្ទាល់ ឬ ទំនាក់ទំនងលេខទូរស័ព្ទ ៖
១. លោកជំទាវ មិថុនា ភូថង (លេខទូរស័ព្ទ 016 94 7777)
២. ឯកឧត្តម លី សារ៉េត (លេខទូរស័ព្ទ 097 73 76 576)
៣. លោក ទេព វិស្កុល (លេខទូរស័ព្ទ 097 63 50 909) ៤. ឯកឧត្តមវេជ្ជ. ទៅ ម៉ឹង (លេខទូរស័ព្ទ 016 32 52 52) ៥.លោក ឈួន យ៉ាដា (លេខទូរស័ព្ទ 016 32 97 87 )

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/05/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការនគរបាល​ខេត្តកោះកុង​ អញ្ជើញ​ចូលរួមកិច្ចប្រជុំស្ដាប់សេចក្ដីរាយការណ៍ ស្ដីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី១ ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ អភិ​សន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

  • ហេង គីមឆន/
    27/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមក្នុង «កម្មវិធីប្រារព្ធមិទ្ទិញអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោក កាកកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ

  • ហេង គីមឆន/
    27/05/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល មិនបានទទួលលិខិត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/05/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធ បានទទួលស្វាគមន៍ និងប្រជុំពិភាក្សាការងារជាមួយ​ក្រុមការងាររបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បើក និងកាមរោគ បានផ្ដល់លទ្ធផលត្រលប់អំពីការចុះមកធ្វើការបង្វឹក-អនុវត្តផែនការ-ធ្វើ-ពិនិត្យ-អនុវត្ត (PDCA) នៅនឹងកន្លែង ដើម្បីធានាបាននូវការទទួលខុសត្រូវនៃលទ្ធផល ដើម្បីកែលម្អសេវាថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/05/2026

    ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល​ ការិយាល័យទាំងបួន​ មន្ទីរពេទ្យបង្អែក​ ការិយាល័យសុខាភិបាលស្រកប្រតិបត្តិទាំងពីរ​ មណ្ឌលសុខភាព​ ប៉ុស្តិ៍សុខភាព​ បានចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ​ និងនវានុវត្តន៍​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដមសាស្រ្តាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ តាមរយៈប្រព័ន្ធនិមិ្មត​ zoom

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/05/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត​ ទៅ​ ម៉ឹង​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តកោះកុង​ អញ្ជើញចូលរួមក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង។