/ / /

លោក សំ កុសល សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល (ពីរ លានរៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១

លោក សំ កុសល សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល (ពីរ លានរៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១។

ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក លោក សំ កុសល សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល (ពីរ លានរៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

គណៈកិត្តិយស គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមជូនពរជ័យដល់សប្បុរជន បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សប្បុរសជនមានបំណងបរិច្ចាគមកសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាចអញ្ជើញមកទីស្នាក់ការផ្ទាល់ ឬ ទំនាក់ទំនងលេខទូរស័ព្ទ ៖
១. លោកជំទាវ មិថុនា ភូថង (លេខទូរស័ព្ទ 016 94 7777)
២. ឯកឧត្តម លី សារ៉េត (លេខទូរស័ព្ទ 097 73 76 576)
៣. លោក ទេព វិស្កុល (លេខទូរស័ព្ទ 097 63 50 909) ៤. ឯកឧត្តមវេជ្ជ. ទៅ ម៉ឹង (លេខទូរស័ព្ទ 016 32 52 52) ៥.លោក ឈួន យ៉ាដា (លេខទូរស័ព្ទ 016 32 97 87 )

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/07/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានប្រគេនទៀនព្រះវស្សា និងទេយ្យទានប្រគេន ដល់ព្រះសង្ឃនៅវត្តព្រះពុទ្ធទានារាមហៅវត្តខ្សាច់ស ស្ថិតភូមិអូរជ្រៅ  ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

  • ហេង គីមឆន/
    31/07/2026

    លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២វត្ត រួមមាន វត្តអង្គសិលាមុនីថ្មស(ហៅវត្តថ្មស) និងវត្តគិរីសាគរ(ហៅវត្តចម្លងគោ) ស្ថិតនៅឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    31/07/2026

    លោកឧត្ដមសេនីយ៍​ត្រី​ មាស​ អេលីន​ ស្នងការ​រង​ ផែនការ​ងារ​អន្តោប្រវេសន៍​ តំណាងលោក​ឧត្ដមសេនីយ៍​ទោស្នងការ អមដំណើរដោយ លោក​ឧត្ដមសេនីយ៍​ត្រី​ កិក ចំរើន ស្នងការរង ផែនការ​ងារ​សន្តិសុខ​ និងលោកនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស អញ្ជើញ​ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ របស់ក្រុមការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បសប.ហភ

  • រដ្ឋបាលស្រុកស្រែអំបិល/
    31/07/2026

    សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកស្រែអំបិល អំពីការចុះផ្សាយរបស់គេហទំព័រ ASEAN DAILY ពាក់ព័ន្ធនឹងសំណង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិជ្រោយ ឃុំបឹងព្រាវ

  • រដ្ឋបាលស្រុកស្រែអំបិល/
    31/07/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក  អភិបាលរងស្រុក និងមន្រ្តីរាជការសាលាស្រុក បានចូលរួមអមដំណើរ លោក ឈិត រតនៈ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រគេនទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃនៅវត្តព្រះពុទ្ធទានារាមហៅវត្តខ្សាច់ស ស្ថិតភូមិអូរជ្រៅ  ឃុំបឹងព្រាវ

  • មន្ទីរធម្មការ និងសាសនា/
    31/07/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានស្តីទី​ មន្ទីរធម្មការនិងសាសនាខេត្ត​ និងសហការី​ បានចូលរួមសម្របសម្រួលក្នុងពិធីប្រគេនទៀនចាំណាំព្រះវស្សានុងទេយ្យទានរបស់ឯកឧត្តម​ ថុង​ ណារុង​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្ត​ នៅវត្តទេពនិមិត្ត​ និងវត្តជោតញ្ញាណ​ ក្នុងពិធីបុណ្យអាសាឡ្ហបូជា